Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / គាំទ្រជិះទូកកម្សាន្តនៅបារាយណ៍​ជយតដាក ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុង​សហ​គមន៍​ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះ

គាំទ្រជិះទូកកម្សាន្តនៅបារាយណ៍​ជយតដាក ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុង​សហ​គមន៍​ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះ

សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។

លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូក របស់សហគមន៍បារាយណ៍ជយតដាក បានឱ្យដឹងថា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍក្នុងសហគមន៍ផង។

អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ ជាពិសេសជនពិការដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories