Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារទឹកកំពុងជួសជុលពង្រឹងកែលម្អសំណង់ទា្វរទឹកសំខាន់ៗក្នុងតំបន់អង្គរ

ក្រុមការងារទឹកកំពុងជួសជុលពង្រឹងកែលម្អសំណង់ទា្វរទឹកសំខាន់ៗក្នុងតំបន់អង្គរ

ស្របពេលដែលរដូវវស្សាចូលមកដល់ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹកណាស់ដែរ ពិសេសគឺការជួសជុលកែលម្អ និងត្រួតពិនិត្យទ្វារទឹកសំខាន់ៗ ដើម្បីធានាថា អាចដំណើរការបានល្អពេលមានទឹកច្រើន។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានតែងតែចុះត្រួតពិនិត្យសំណង់ទ្វារទឹកនានាជាប្រចាំ ជាពិសេសមុនរដូវវស្សាមកដល់ ក្រុមការងារបស់លោកតែងចុះពិនិត្យ មើលដុំមេកានិចទ្វារទឹក ថាតើវាដំណើរការបានល្អឫយ៉ាងណា ដើម្បីឱ្យប្រាកដថា ពេលមានទឹកច្រើនវាមិនមានបញ្ហាចោទជាយថាហេតុ។

ក្រៅពីនេះ ក៏មានការពិនិត្យតាមជើងទ្វារទឹកផងដែរ ទ្វារទឹកណាខូចខាតខ្លាំង គឺក្រុមការងារអាជ្ញាធរជាតិអប្សរា រៀបចំជួសជុលឡើងវិញ និងឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា សំណង់ទ្វារទឹកតូចធំសំខាន់ៗនៅក្នុងតំបន់រមណីដ្ឋានអង្គរមានសរុបជាង ២០០កន្លែង។ សំណង់ទាំងនោះត្រូវបានរៀបចំឡើងដើម្បីបញ្ជៀស និងគ្រប់គ្រងទឹកកុំឱ្យជន់លិចតំបន់ប្រាសាទនារដូវវស្សា និងក្រុងសៀមរាប និងងាយស្រួលបញ្ចូលទឹកទៅអាងស្ដុកទឹក ឬបារាយណ៍សំខាន់ៗក្នុងតំបន់អង្គរ៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories