Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ

លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ

លោក ញ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់នៅក្នុងតំបន់អង្គរ ប្រមាណ២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។

លោក ញ៉ុក ឡូ មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបុរាណមិនមែនងាយស្រួលនោះឡើយ ពី ព្រោះប្រាសាទខ្លះរលំបាក់ធ្វើឱ្យដុំថ្មធំៗនៅរាយប៉ាយពេញដី ដែលទាមទារឱ្យអ្នកជួសជុលប្រើកម្លាំងកាយ ការអត់ធ្មត់ខ្ពស់ ភាពប៉ិនប្រសប់ បទពិសោធន៍ ការ សង្កេត និងទឹកចិត្តស្រឡាញ់ទើបអាចជួសជុល និងរៀបផ្គុំប្រាសាទឱ្យរឹងមាំឡើងវិញបាន។

លោក ញ៉ុក ឡូ ឱ្យដឹងទៀតថា ដោយសារមានការតាំងចិត្ត និងស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណបាននៅគង់វង្សយូរអង្វែងតទៅទៀត ទើបលោកសម្រេចចិត្តធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៨

បន្ទាប់ពីធ្វើការជាអ្នកជួសជុលប្រាសាទបុរាណរយៈ ពេល២៥ឆ្នាំមក លោក ញ៉ុក ឡូ បានក្លាយជាធនធាន មនុស្សមួយរូបដែលកម្រ ដោយលោកមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ចម្លាក់ថ្មដែលនៅរ៉ាយបាយលើដី សម្រង់ប្លង់ ព្រមទាំងអាចរើសយកថ្មទាំង នោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ដើម្បីថែរក្សាបាននូវតម្លៃដើមរបស់ប្រាសាទបុរាណទៀតផង។

ថ្វីត្បិតតែលោក ញ៉ុក ឡូ ជាអ្នកជំនាញផ្អែកជួសជុលប្រាសាទបុរាណមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ថ្មដែលនៅរ៉ាយបាយលើដី ដែលអាចយកថ្មទាំង នោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ក៏ប៉ុន្តែ ការងារជួសជុល អភិរក្សលើកតម្លៃប្រាសាទបុរាណឡើងវិញបានរឹងមាំ គឺដោយមានការចូលរួមពីអ្នក ជំនាញជាច្រើនផ្នែកផ្សេងទៀត ដើម្បីឱ្យការងារទាំងនោះ អាចដំណើរការទៅបានដោយជោគជ័យ៕

About siemreaptoday

Check Also

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបជាមួយលោក Nicolas Fiévé នាយកសាលាបារាំងចុងបូព៌ា (EFEO) ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិ្តបត្តិការរវាងសាលាបារាំងចុងបូព៌ា ជាមួយប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Categories