Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណ វិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួស ជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។

លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែង ចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំង ឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។

ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹង មាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់ បង់ផង។ ដំណាក់កាលទី៣ ជួស ជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូច ដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។

លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទ អង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់ កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នេះ៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories