Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជាបណ្តើរៗហើយ ត្រៀមបង្ហាញនូវបេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជាបណ្តើរៗហើយ ត្រៀមបង្ហាញនូវបេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សៀមរាប៖ មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។

ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។


 
រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕

About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories