Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ចាប់ខ្លូនមនុស្សពីរនាក់ករណីកាប់ទន្ទ្រានព្រៃឈើនៅភូមិសាស្ត្រស្រុកស្វាយលើ

ចាប់ខ្លូនមនុស្សពីរនាក់ករណីកាប់ទន្ទ្រានព្រៃឈើនៅភូមិសាស្ត្រស្រុកស្វាយលើ

សៀមរាប៖កម្លាំងរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី២៧ ខែ មីនាឆ្នាំ២០២៣ បានចាប់ឃាត់ខ្លូនបុរសពីរនាក់ដែលម្នាក់ជាប្រធានសហគមន៍ការពារព្រៃឈើ និងម្នាក់ ទៀតជាអនុភូមិ ករណីកាប់រំលំដើមឈើ និងការ ទន្ទ្រានដីព្រៃឈើ នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

  លោកមែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយ លើ បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា ដោយទទួលព័ត៌មានពីការកាប់រំលំដើមឈើ និង កាប់    ទន្ទ្រានដីព្រៃឈើ  ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើនិងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែង ទទួលបានលទ្ឋផល ដូចខាងក្រោម៖ ទីតាំងប្រព្រឹត្តបទល្មើសនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្ត សៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍ ។


  លោកបន្តថា បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវមួយខ្សែប្រវែង៥គីឡូម៉ែត្រ តាមព្រំប្រទល់ព្រៃសហគមន៍ ។
   អ្នកផ្ដើមកសាងផ្លូវនិងមេក្លោងប្រព្រឹត្តបទល្មើស មានឈ្មោះ ទិត សុខាក់ ជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងពពេលនិង ឈ្មោះ សរ ឈាន ជាអនុ ភូមិភូមិត្រពាំងពពេល។


  លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងដែរថា  សហ គមន៍ព្រៃឈើខាងលើ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចេញប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧

   ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើនិងសមាជិកសហគមន៍ព្រៃឈើបានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក។

  បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កសាងសំណុំ រឿងបញ្ជូនខ្លួនមកកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories