សៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនឯកជន ជាសមាជិកប៊ីអ៊ិនអាយសៀមរាប បន្តយុទ្ធនាការដាំស្មៅជាង១,៣០០ម៉ែត្រការេ និងដើមឈើចម្រុះ ចំនួនប្រមាណជិក១,០០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេស ភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំ បន់បេតិកភណ្ឌពិភពលោក។
សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយ ចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធ នាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕