Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាចុះអនុស្សរណ: ជាមួយក្រុមហ៊ុនឯកជន( AJE )បំណងរៀបចំសោភណ្ឌភាពរមណីយដ្ឋានអង្គរអោយប្រសើរឡើង

អាជ្ញាធរជាតិអប្សរាចុះអនុស្សរណ: ជាមួយក្រុមហ៊ុនឯកជន( AJE )បំណងរៀបចំសោភណ្ឌភាពរមណីយដ្ឋានអង្គរអោយប្រសើរឡើង

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី ២៣ខែមីនា ឆ្នាំ២០២៣ បានចុះអនុស្សរណ:និងក្រុម ហ៊ុន AJE យោគយល់គ្នា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN បានលើកឡើងថា រមណី យដ្ឋានប្រវត្តិសាស្ត្រអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល ៣ទសវត្ស។ខណ: នេះក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ អោយមានភាពប្រសើរឡើងថែមទៀត។


    លោកបន្តថា គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមកាសហការណ៍ក្រុម ហ៊ុន «AJE ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការ ការ ពារបរិស្ថានអង្គរ»។ ទម្រង់នៃកិច្ចសហការណ៍នេះនឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់។

   លោកបានលើកឡើងទៀតថា យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងនូវគោលដៅនិរន្តរភាពគ្រប់ទីកន្លែងដែលយើងដំណើរការ។  ចក្ខុវិស័យនេះក៏ពាក់ព័ន្ធជាមួយ នឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានការពារនៅជុំវិញពិភពលោក។
   លោកបញ្ជាក់ទៀតថា  ទាំងនេះវាជាយុទ្ធសាស្ត្រដើម្បីនាំមកនូវមោទនភាព និងធ្វើឱ្យតំបន់បេតិកភណ្ឌពិភពលោកមានជីវិតឡើងវិញ។

ជាមួយគ្នានោះ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការចូលរួមសហការពីសំណាក់ក្រុមហ៊ុនឯកជនមួយនេះ គឺជាការធ្វើឲ្យប្រសើរឡើងនូវសោភណភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។

   ឯកឧត្តមបន្ថែមថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនអាជេនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើរបំផុតសម្រាប់រមណីយដ្ឋានអង្គរ ក៏ដូចជាការជួយការពារ អភិរក្សបេតិកភណ្ឌពិភពលោក។ ការចុះអនុស្សណៈនេះ ធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការចំនួន២សំខាន់ៗ ទី១ ការគ្រប់គ្រងកាកសំណល់ ទី២ ធ្វើឲ្យមានភាពបៃតង នៅក្នុងរមណីដ្ឋានអង្គរ។

  ឯកឧត្តម ឡុង កុសល បញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំនេះ រាល់សកម្មភាពរបស់អាជ្ញាធរជាតិអប្សរា នៅក្នុងការថែរក្សារមណីយដ្ឋានអង្គរ បើមិនមានការចូលរួមពីគ្រប់ភាគីទាំងរដ្ឋ ទាំងឯកជន ព្រមទាំងសហគមន៍ប្រជាពលរដ្ឋ នោះទេ  គឺមិនអាចធ្វើទៅបានរលូននោះឡើ។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរា ខិតខំស្វែងរកកិច្ចសហការពីវិស័យឯកជនបន្ថែមទៀតយ៉ាងដូច្នេះ៕


sdr
sdr

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories