Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សិស្សសាលាបឋមសិក្សាចំនួន៣ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សិស្សសាលាបឋមសិក្សាចំនួន៣ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុម ការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកគ្រូ អ្នកគ្រូ បានចូលរួមកម្មវិធីសងទៅសង្គមរបស់អាជ្ញាធរជាតិអប្សរា ដើម្បីចែកកាបូបសិក្សាដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួនបី ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។

សិស្សានុសិស្ស ដែលទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរានៅពេលនេះសរុបចំនួន ៥០នាក់ ដែលជាសិស្សរៀនពូកែ និងក្រីក្រ មកពីសាលាបឋមសិក្សាដូនឪ ត្រពាំងស្វាយ និងគោកក្រៀល។ សាលាទាំងនេះ ត្រូវបានស្ថាប័ន JQA របស់ជប៉ុន ជ្រើសរើសសម្រាប់អនុវត្តកម្មវិធីបណ្ដុះបណ្ដាលអប់រំបរិស្ថានដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា រៀបចំពិធីចែកសម្ភារសិក្សាដល់សិស្ស ក្នុងរមណីយដ្ឋានអង្គរ។ កន្លងមកកម្មវិធីដូចគ្នានេះធ្លាប់បានធ្វើច្រើនលើកមកហើយ ដោយចែកសម្ភារសិក្សា និងកង់ជាដើម៕


About ad3fqkn

Check Also

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។  ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories