Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍ព្រះវិហារគ្រឹស្តសាសនាបុរាណ Cologne Cathedral and Freiburg Minster នៅប្រទេសអាល្លឺម៉ង់

អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍ព្រះវិហារគ្រឹស្តសាសនាបុរាណ Cologne Cathedral and Freiburg Minster នៅប្រទេសអាល្លឺម៉ង់

អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។ សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយអគ្គនាយកអភិរក្សសំណង់បុរាណនៃព្រះវិហារគ្រឹស្តសាសនាទាំងពីរខាងលើ។

វាគ្មិនបណ្ឌិត Peter Fussenich បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗនៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។ ចំណុចសំខាន់គឺផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral ។

ការងាររបស់រោងជាងសព្វថ្ងៃបានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងារជួសជុលចំនួន៦,៥០០,០០០នាក់ក្នុងមួយឆ្នាំ។ Cologne Cathedral ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ។ អគារនេះត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅឆ្នាំ១៩៩៦

ចំពោះបទបង្ហាញទី២ ដោយលោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster ដែលជាព្រះវិហារនេះបានកសាងនៅសម័យកណ្តាលនៅអឺរ៉ុប។ ដូចគ្នានឹងព្រះវិហារខាងលើ មានចំនួនភ្ញៀវច្រើនលាននាក់បានមកទស្សនារោងជាងការងារអភិរក្សនៅព្រះវិហារ Freiburg Minster ដែរ។ ការងាររបស់រោងជាងទាំងពីរខាងលើ បានទទួលចំណាត់ថ្នាក់បេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ២០២០ (Unesco Intangible World Heritage: Craft Techniques and Customary Practices of Cathedral Workshops)។

បាឋកថានេះធ្វើជាភាសាអង់គ្លេស ដោយមានការប្រែសម្រួលជាភាសាខ្មែរដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន ស្រាវជ្រាវនិងបណ្តុះបណ្តាល។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចាត់ទុកសិក្ខាសាលាដែលរៀបចំនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថាពិតជាសារប្រយោជន៍ជាខ្លាំងដល់អ្នកជំនាញខ្មែរ លើការអភិរក្សថ្ម ចម្លាក់ ក៏ដូចជាផ្នែកទេសចរណ៍ជាដើម។

ឯកឧត្តមរំពឹងថា ក្រោយសិក្ខាសាលានេះចប់ មន្រ្តី-បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងបម្រើការនៅរមណី​យដ្ឋាន​អង្គរ នឹងយល់ពីការងារសំខាន់ៗ ក្នុងន័យថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌមួយនេះឱ្យកាន់​តែល្អប្រសើរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories