Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

សៀមរាប៖អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់។


នេះគឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការ ងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។

លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួត ពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំធ្វើកៅអីឈើដាក់នៅតាមម្លប់ដើមឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្តសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានអង្គុយសម្រាក បន្ទាប់ពីពួកគាត់បានដើរទស្សនាប្រាសាទ បុរាណហត់នឿយ និងចុករួយជើជាដើមនោះ។

ជាមួយគ្នានេះដែរ លោក ឡេក គិមលីន ប្រធានគ្រប់ គ្រងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរានៅប្រា សាទអង្គរវត្ត ក៏បានឱ្យដឹងដែរថា ការរៀបចំធ្វើកៅអីឈើសម្រាប់ឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកនេះ មានការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ «កៅអីធ្វើពីបន្ទះឈើវែងៗទាំងនេះ បានជួយឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកបន្ធូរអារម្មណ៍បំបាត់ការនឿយហាត់មួយអន្លើ បន្ទាប់ពីពួកគាត់បានដើរឆ្ងាយ ហត់ អស់ កម្លាំង និងចុករួយជើងអំឡុងពេលទស្សនាប្រាសាទ ជាពិសេសភ្ញៀវទេសចរដែលមានវ័យចំណាស់»។


ក្រៅពីប្រយោជន៍ដែលបានរៀបរាប់ខាងលើ កៅអីធ្វើពីបន្ទះឈើទាំងនេះ ក៏មានសារសំខាន់ជួយការពារថ្មប្រាសាទ និងស្មៅនៅតាមប្រាសាទផង ព្រោះកន្លងមកភ្ញៀវទេសចរតែងតែទៅអង្គុយលើថ្មប្រាសាទ ឬស្មៅនៅពេលពួកគាត់ដើរឆ្ងាយ ហត់ អស់កម្លាំង ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្មប្រាសាទ និងវាលស្មៅ៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories