Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ហាងផឹកស៊ីដែលចាក់ភ្លេងបំពងសម្លេងខ្លាំងៗត្រូវមន្ត្រីជំនាញចុះទៅធ្វើកិច្ចសន្យា

ហាងផឹកស៊ីដែលចាក់ភ្លេងបំពងសម្លេងខ្លាំងៗត្រូវមន្ត្រីជំនាញចុះទៅធ្វើកិច្ចសន្យា



.សៀមរាប៖ហាងផឹកស៊ី យីហោ(1629)ដែលចាក់ ភ្លេងបើកបំពងសម្លេងខ្លាំងៗ បង្កការរំខានដល់ពលរដ្ឋក្បែរខាង ត្រូវមន្ត្រីជំនាញរបស់ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានចុះណែនាំនិងធ្វើកិច្ចសន្យាដល់ហាង។


.ហាងផឹកស៊ី យីហោ(1629) បង្កការរំខានដល់ផ្ទះពលរដ្ឋនេះ ស្ថិតនៅមុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
.ប្រជាពលរដ្ឋបានឲ្យដឹងថា ហាង1629 បើកសំឡេងភ្លេងច្រៀងឮខ្លាំងៗ និងបើកភ្លើងហ្វាបាញ់ចូលផ្ទះពួក គាត់ ជាហេតុធ្វើឲ្យពួកគាត់មិនអាចដេកបាន ពួកគាត់សម្រេចឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ។

   ប្រភពបន្តថា ករណីនេះ អាជ្ញាធរភូមិសង្កាត់ នគរបាល និងមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន ធ្លាប់បានចុះទៅណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារដែរ ប៉ុន្តែហាង1629 នៅតែផ្គើនដដែល មិនខ្លាចទៅនិងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធឡើយ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចុះបិទអាជីវកម្មនេះជាក់ជាពុំ ខាន។

សូមបញ្ជាក់ថា ម្ចាស់ទីតាំង ហាងផឹកស៊ី (1629) ឈ្មោះ ទី ឈិញ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមកំណត់ហេតុរបស់មន្ទីសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ហាង (1629 )
១ .គ្មានអាជ្ញាប័ណ្ណទេសចរណ៍


២ .កំពុងដំណើរការចុះបញ្ជីពាណិជ្ជកម្មនៅខេត្ត
៣ .ហាងកំពុងមានកម្មវិធីផ្សព្វផ្សាយស្រាបៀរ និងបានស្នើសុំការប្រគុំតន្ត្រីនៅច្រកចេញចូលតែមួយសាលាក្រុង។
.បើតាមណត់ហេតុបញ្ជាក់ថា ១ ម្ចាស់អាជីវកម្មត្រូវទៅដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍នៅច្រក ចេញចូលតែមួយរដ្ឋបាលខេត្តសៀមរាប។

២ ត្រូវផ្អាកការប្រគំតន្ត្រីនិងការបំពងសំឡេងធ្វើឲ្យមានការរំខានដល់អ្នកជិតខាង។
៣ ម្ចាស់អាជីវកម្ម ត្រូវកែសម្រួលឈ្មោះហាង 1629

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories