សៀមរាប៖ អាជ្ញាធរជាតិអប្សរា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លា ឬបារាយខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំង អស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាល ពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។
នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ ត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបជាការរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ និងជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរ៕