Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរ វត្ត ដំណាក់កាលទី៣

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរ វត្ត ដំណាក់កាលទី៣

សៀមរាប៖ ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។

ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣


   ស្ថាបត្យករដដែលបន្តទៀតថា ការងារជួសជុលពង្រឹងខឿននៅតាមជ្រុងនីមួយៗបានចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។

លោក ឃាម មុនី ពន្យល់ថា ក្នុងទីតាំងនីមួយៗមានបាត់ថ្មដោយអន្លើតម្រូវឱ្យបន្ថែមថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។


  ក្រុមការងាររៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៌សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង បិទភ្ជិតកន្លែងមានទឹកហូរច្រោះ។ ដោយសារថ្មមួយចំនួនមើលពីខាង ក្រៅមើលឃើញសភាពល្អ តែបានពុកផុយផ្នែកខាង ក្នុង ដែលជាការស្មុគ្រស្មាញលើការងារជួស ជុល៕

About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories