Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមហ៊ុនម៉ៅការ(ដាយមេនសិន ស្នូឌី យ៉ូ)ត្រូវម្ចាស់លំនៅឋានច្រើនគ្រួសារប្តឹងទៅតុលាការ

ក្រុមហ៊ុនម៉ៅការ(ដាយមេនសិន ស្នូឌី យ៉ូ)ត្រូវម្ចាស់លំនៅឋានច្រើនគ្រួសារប្តឹងទៅតុលាការ

.បាត់ដំបង: ក្រុមហ៊ុនម៉ៅការមួយឈ្មោះ(ដាយមេនសិនស្នូឌូយ៉ូ)ត្រូវម្ចាស់លំនៅឋានជាច្រើនគ្រួសារ ក្នុងក្រុងបាត់ដំបង ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការព្រោះក្រុមហ៊ុននេះ សាងសង់សំណង់ខុសលក្ខណ: បច្ចេកទេស បង្កការលំបាកដល់ម្ចាស់ផ្ទះ និងមិនគោរពតាមកិច្ចសន្យាដកលុយតាមដំណាក់កាល។

.ស្ត្រីឈ្មោះជួន ស្រីនាង ម្ចាស់ផ្ទះមួយរូប ក្នុងចំណោមម្ចាស់ផ្ទះជាច្រើនគ្រួសារទៀត បានលើកឡើងថា កន្លងមកថ្មីៗនេះរូបគាត់បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ ដើម្បីឲ្យច្បាប់ជួយដោះស្រាយ ព្រោះថា លោកសែម សែនវិសិដ្ឋវាសនា តំណាងក្រុម ហ៊ុន ដាយមេនសិនស្ទូឌីយ៉ូ បានបង្កបញ្ហាលំបាកសាងសង់ខុសបច្ចេកទេស សាងសង់លើសពីប្លង់គំរូហើយទាយកថ្លៃឈ្នួលបន្ថែមថ្លៃហួសកម្រិត។ ក្រៅពីនេះមិនគោរពតាមកិច្ចសន្យាដកប្រាក់តាមដំណាក់កាលៗឡើយ។


  ស្ត្រីដដែលបន្តថា សំណង់ផ្ទះវីឡារបស់គាត់ សាង សង់បានប្រមាណចន្លោះពី៥០ ទៅ៦០% សុំដកថ្លៃឈ្នួលប្រមាណជា៩០% នៃថ្លៃឈ្នួលសរុបចំនួន ៩៨០០០ដុល្លា ដោយក៏យកលេសថាខ្វះសម្ភារ: ខ្វះជាង ហើយក៏បាត់រហូតរាប់ខែមិនមកធ្វើ។
.ប្រភពបន្តថា ដោយសារខ្លួនជាមួយនឹងស្វាមីឃើញសភាពមិនសូវស្រួលក៏ផ្អាកឈប់ទំលាក់លុយឲ្យបន្តទៀត។ ការបិតផ្អាកឈប់ផ្តល់ប្រាក់បន្ថែមនេះបានធ្វើ ឲ្យម្ចាស់ក្រុមហ៊ុនបង្វែរទៅទារប្រាក់ថ្លៃសាងសង់ម៉ូតផ្ទះ ដែលសង់លើសពីគំរូនៅក្នុងប្លង់។ តែដោយសាមនោសញ្ចេតនា លោកស្រីបើកប្រាក់ឲ្យច្រើនខុសពីកិច្ចសន្យាដែលបានព្រមព្រៀងរួមគ្នាកន្លងមក មិនត្រឹមតែប៉ុណ្ណោះលោក សែម សែនវិសិដ្ឋវាសនា បែរជាទៅប្តឹងសមត្ថកិច្ចឲ្យមកដកហូតយករថយន្តរបស់អ្នកស្រីកំពុងជិះទៅវិញតែលោកស្រីបានជំទាស់។

.ចំណែកលោក ម៉ៅ មករា ក៍បានឲ្យដឹងដែរថា លោកក៏ជាជនរងគ្រោះមិនខុសពីបងប្អូនដទៃទៀតនៅក្នុងក្រុងបាត់ដំបងឡើយ ។ លោកបានឲ្យក្រុមហ៊ុនម៉ៅការ ដាយមេនសិនស្ទូឌីយ៉ូ ខាងលើសាងសង់ផ្ទះបុរាណនៅភូមិពពាលខែ ស្រុកថ្មគោល បានប្រមាណត្រឹមតែ ៨០% ដែលថ្លៃឈ្នួលសរុបចំនួន១៩៦០០ដុល្លាដោយសាងសង់ខុសលក្ខណ:បច្ចេកទេស និងសំណង់របងផ្ទះក្នុងភូមិដំណាក់ហ្វួង ក្រុងបាត់ដំបងសាងសង់បានប្រមាណ៧០% នៃថ្លៃឈ្នួលសរុបចំនួន ២១២០០ ដុល្លារ ប្រាក់ឈ្នួលទាំងរបងផ្ទះ ទាំងផ្ទះបុរាណបានទូទាត់ឲ្យក្រុមហ៊ុនបានជាងពាក់កណ្តាលដែរហើយ។តែពេលនេះក៏ស្ងាត់មិនឃើញជាងមកកែតម្រូវ និងធ្វើបញ្ចប់គម្រោងឡើយលោករងចាំអស់រយ:ពេលជិត៣ ឆ្នាំ។

  យោងតាមការបញ្ជាក់របស់គ្រួសារម្ចាស់សំណង់បានបង្ហាញថា ក្រុមហ៊ុនខាងលើ ពិតជាបំពានកិច្ចសន្យា។
  .អង្គភាពសារព័ត៌មាន សៀមរាបធូដេ មិនទាន់ទទួលបានការបងស្រាយពីលោក សែម សែនវិសិដ្ឋវាសនា បាននៅឡើយទេ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories