Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ព្រះសង្ឃនៅវត្តអង្គរខាងត្បូងសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំសោភ័ណភាពក្នុងវត្តឱ្យមានភាពទាក់ទាញ

ព្រះសង្ឃនៅវត្តអង្គរខាងត្បូងសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំសោភ័ណភាពក្នុងវត្តឱ្យមានភាពទាក់ទាញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានកោតសរសើរចំពោះព្រះគ្រូឥន្ទបាលី កែវ អាន ជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលបានសម្រេចព្រះទ័យក្នុងការកែប្រែបរិវេណវត្តឱ្យមានមុខមាត់ថ្មីប្រកប​ដោយ​សោភ័ណភាព។

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ មានកិច្ចប្រជុំមួយ ក្រោមអធិបតីភាពសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​ការនិមន្តចូលរួមពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅឧទ្យានអង្គរ (CoMAPA) ព្រមជាមួយវត្តមានព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ក៏ដូចជាក្រុម​ការងារកិច្ចការវត្តអារាមរបស់អាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចប្រជុំមានការបង្ហាញអំពីប្លង់មេនៃវត្តឥន្ទបត្តបុរីអង្គរខាងត្បូង សម្រាប់ការរៀបចំសោភ័ណភាពក្នុងបរិវេណវត្តឡើងវិញ ក្នុងនោះព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរនៃសាលាអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ក៏បានចុះហត្ថហេលខាលើប្លង់មេ ដើម្បីបញ្ជាក់ពីគោលបំណងរបស់ថ្នាក់ដឹកនាំវត្ត ចំពោះមុខអង្គប្រជុំផងដែរ។

អាជ្ញាធរជាតិអប្សរាបានបង្ហាញការសាទរ និងកោត​សរសើរ ចំពោះអំពើដ៏ល្អប្រពៃរបស់ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលបានសម្រេចព្រះទ័យលើកតម្លៃអារាមព្រះពុទ្ធសាសនាដែលស្ថិតនៅកៀកប្រាសាទអង្គរវត្ត ហើយដែលសកម្មភាពនេះនឹងក្លាយ​ជាគំរូដ៏ប្រសើរសម្រាប់វត្តដទៃទៀតក្នុងរមណីយដ្ឋានអង្គរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories