ការងារសម្អាតបរិស្ថាន រួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរ

ក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជិត៣០នាក់ កំពុងមមាញឹកកាត់សម្អាតស្មៅ និងរុក្ខជាតិតូចៗនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីរក្សាឱ្យបានសោភ័ណភាពស្រស់ស្អាតគ្រប់ពេល​វេលា។

ការសម្អាតនោះទៀតសោត គឺត្រូវប្រើប្រាស់ឧបករណ៍សម្អាតទៅតាមស្ថានភាពដី ទីតាំង និងស្មៅ ឬរុក្ខជាតិទាំងនោះ ដើម្បីឱ្យការសម្អាតមានប្រសិទ្ធិភាព។

បើទោះបីមានការសម្អាតជាប្រចាំ ក៏មានឃើញការទុកដាក់សំរាមមិនបានត្រឹមត្រូវនៅឡើយ។

ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សារធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមថែរក្សាបរិស្ថាន និងអនាម័យល្អនៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ចៀសវាង ការដើរជាន់ស្មៅនៅកន្លែងហាមឃាត់ ចោលសំរាមពាសវាលពាសកាលដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ល្អ និងការខិតខំរបស់អាជ្ញាធរជាតិអប្សរា៕

Leave a Reply

Your email address will not be published. Required fields are marked *