Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ជណ្តើរ និងកម្រាលជុំវិញដំបូលទទឹក ភាគខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ កំពុងដំណើរការជួសជុល

ជណ្តើរ និងកម្រាលជុំវិញដំបូលទទឹក ភាគខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ កំពុងដំណើរការជួសជុល

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាអនុវត្តន៍គម្រោងជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទ​នាគ​ព័ន្ធ ដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យប្រសើរឡើងវិញ។

លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែឧសភា ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការជួសជុលពង្រឹងជណ្តើរខាង​លិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរ​ទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាង​ជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួស​ជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំ​វិញដំបូលទបង្ហូរទឹកខាងលិច។

បច្ចុប្បន្ន ជណ្ដើរ មានការបាក់ស្រុត ដោយសារកត្តាយុកាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ពន្ធសំណង់រងការពុកផុយ ទឹកដែលហូរនាំដីខ្សាច់ខាង​ក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរបាត់លំនឹង។

ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពីលើកម្រាលចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។

លោក សារិទ្ធ បញ្ជាក់ទៀត វិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌ​ទ្រោមខ្លាំងតែប៉ុណ្ណោះ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំជណ្តើរ និងកម្រាលឡើងវិញ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories