Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សប្តាហ៍ទី២នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបានចំនួន ៦០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៥៤ករណី

សប្តាហ៍ទី២នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបានចំនួន ៦០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៥៤ករណី

ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ ដែលមានសុពល​ភាព០១ឆ្នាំ និងការងារជួសជុលតូចតាច(ដោយក្រុមការងារសហគមន៍)មានសុពលភាពរយះពេល ០៣​ខែ។

រាល់សំណង់នានា ដែលនៅមានសុពលភាពត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៦០ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៥៤ ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖

១. ក្រុងសៀមរាបចំនួន ៦៤ករណី
២. ស្រុកប្រាសាទបាគងចំនួន ១១ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៦៣ករណី
៤. ស្រុកពួកចំនួន ៤២ករណី
៥. ស្រុកអង្គរធំចំនួន ២៧ករណី
៦. ស្រុកស្វាយលើ ០៧ករណី

សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ២១៤ករណី មាន ១៥៣ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ៦១ករណី មិនទាន់សាងសង់។
ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាង សង់​សង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគ​រយ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories