អ្នកជំនាញកំពុងព្យាបាលថ្មពុកផុយនៅបណ្ណាល័យខាងជើងជាន់ទី២ ប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងថ្មនៅបណ្ណាល័យខាងជើង នៃជាន់ទី២ប្រាសាទអង្គរវត្ត ខណៈដែលថ្មទាំងនោះមានការពុកផុយ ប្រេះបែក ដោយសារកត្តាធម្មជាតិ និងអាយុកាល។ លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការជួសជុលថ្មនេះផ្តោតលើការទប់ស្កាត់កុំឱ្យថ្មបន្តពុកផុយ បែកឬប្រេះបន្តទៀត ដែលអាចប៉ះពាល់ ឬធ្វើឱ្យបាត់បង់រូបរាង ក្បាច់ ចម្លាក់…
