អាជ្ញាធរជាតិអប្សរា ជួសជុលផែបុរាណនៅលើទំនប់ខាងលិចរបស់បារាយណ៍យសោធរតដាក
អាជ្ញាធរជាតិអប្សរា ចំណាយពេល៦ខែ ដើម្បីជួសជុលផែ ឬកំពង់ទឹកបុរាណ ដែលមានទីតាំងស្ថិតនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឬបារាយណ៍ខាងកើត ក្នុងគោលបំណងពង្រឹងផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ។ លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា គម្រោងជួសជុលផែ ឬកំពង់ទឹកបុរាណនៅលើទំនប់បារាយណ៍យសោធរតដាក ជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលរចនាសម្ពន្ធសំណង់បុរាណនៅតាមបណ្តោយផ្លូវចេញពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ។ មុនឈានដល់ការជួសជុល ក្រុមការងារបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវពីរចនាសម្ពន្ធ និងសិក្សាពីស្ថានភាពនៃការខូចខាតដើម្បីវាយតម្លៃនៃវិធីសាស្រ្តជួសជុល។…
