ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បញ្ចប់គម្រោងជួសជុលប្រាសាទជម

ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួស​ជុល​ប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។…

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំយកស្បៀងជូនពលរដ្ឋភៀសសឹក នៅសង្កាត់ក្របីរៀល

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង មន្រ្តី-បុគ្គលិក បានដឹកនាំចុះសួរសុខទុក្ខដល់ពលរដ្ឋភៀសសឹកចូលមកកាន់ខេត្តសៀមរាប ចំនួនប្រមាណ ២៩៨គ្រួសារ ស្មើនិង១០២០នាក់ ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា…

ភ្ញៀវទេសចរចូលទស្សនាស្តង់ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ

អាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះក៏មានដាក់តាំងបង្ហាញ រូបភាពជុំវិញសកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមក។ ស្តង់ពិព័រណ៍នេះដែរ ក៏មានការចូលទស្សនាពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនផងដែរ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារក្នុងពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកម្មវិធីមួយចំនួន ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារក្នុងពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា…

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។ ពិធីបួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា…

អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំ អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃអាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងការអភិវឌ្ឍមជ្ឈ​មណ្ឌលបណ្តុះបណ្តាលនៃអាជា្ញធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អ្នកជំនាញការ​អន្តរ​ជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញនៃស្ថាប័នដៃគូអន្តរជាតិពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារបណ្តុះបណ្តាលនៅអាជ្ញាធរជាតិអប្សរាកាន់តែមានប្រសិទ្ធភាព និងគុណភាព ស្របតាមចក្ខុវិស័យរបស់អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក សម្រាប់អាណត្តិថ្មី (២០២៣-២០៣៣)៕

មជ្ឍមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ​កំពុង​​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ​ដោយសារ​កង​ទ័ព​ថៃបាញ់​​បំផ្លាញ​

មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក ​​ឱ្យ​ដឹង​ថា អង្គការ​នេះ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​និង​បច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ជួយ​ដល់​ប្រាសាទ​ខ្មែរ​មួយ​ចំនួន ​ដែល​រងការ​ខូចខាតធ្ងន់​ធ្ងរ​​ដោយ​សារ​តែ​ទាហាន​ថៃ​បាញ់​បំផ្លាញ​ ក្នុង​ពេល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​នៅតាម​ព្រំដែន​​​។ លោក​ Lazare Aloundou Assomo ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភព លោករបស់​អង្គការ​យូណេ​ស្កូ (UNESCO)​បាន​ថ្លែង​តាម​ប្រព័ន្ធ​Video ​ពី​ប្រទេស​បារាំង​ មក​កាន់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣២​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ និង​សំបូរ​ព្រៃ​គុក…

ពិធីបើកកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកលើកទី៣២

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គលើកទី៣២ ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម  Olivier Richard ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន…

គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកសម័យប្រជុំបច្ចេកទេស លើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកសម័យប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ ដែលដឹកនាំដោយសហប្រធានប្រទេសបារាំង និងប្រទេសជប៉ុន។ កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង…