សៀមរាប÷ដោយភាពរស់រវើកនៃគំនូរមួយផ្ទាំង បាននាំអារម្មណ៍បុរសម្នាក់អោយស្កាត់ពីនាយសមុទ្រមកឈរបរិយាយអំពីការរំលោភបំពាននិងឈ្លានពានពីសំណាក់ទាហ៊ានសៀម មកលើពលរដ្ឋខ្មែរតាំងពី47ឆ្នាំមុន និងពេលបច្ចុប្បន្ន។
.នារសៀលថ្ងៃទី05ខែមីនាឆ្នាំ2026 នៅពីមុខផ្ទាំងគំនូរនាទឹកដីខេត្តសៀមរាប លោក ជា និច្ច ហៅ (អាដប់គត់)ពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្រ្តាលី ដែលជាសកី្សរស់មួយរូប ក្នុងព្រឹត្តិការណ៍ ទាហានថៃធ្វើមកលើជនភៀសខ្លួនខ្មែរ បានរៀបរាប់ថា នៅឆ្នាំ១៩៨០ ក្នុងខណ:ពលរដ្ខខ្មែរភៀសខ្លួនទៅរស់នៅតាមជុំរំុខ្មែរ.ថៃ ក្រុមទាហ៊ានសៀម បានបោកបញ្ឆោតពលរដ្ឋខ្មែរ ថានឹងឲ្យទៅនៅប្រទេសទី៣ ។ តែធាតុពិតពួកទាហានថៃ បានយករថយន្តដឹកបងប្អូន យកទៅទម្លាក់ចោលនៅជួរភ្នំព្រះវិហារ ហៅ ភ្នំខ្មោចនិងបានបាញ់សម្លាប់ផងដែរ កាលពី៤៧ឆ្នាំមុន ។

លោកក៏បានបញ្ជាក់ថា ក្នុងវ័យកុមារភាព ត្រឹមតែអាយុ ១៣ឆ្នាំ ទៅរស់នៅជំរុំជាមួយក្រុមគ្រួសារ តាមព្រំដែន លោក បានចូលសិក្សាផង ឆ្លៀតជួយលក់នំ ឬ ក៏រើសអេចាយផង ដើមី្បបានថវិកាទ្រទ្រង់ជីវភាពក្រុមគ្រួសារ ហើយក៏តែងរងទារណកម្មពីក្រុមទាហានថៃទៀតផង ។

ថ្ងៃមួយក្រុមទាហានថៃ បានចូលមកដឹកបងប្អូនជនភៀសខ្លួន រួមទាំងគ្រួសារលោកនៅតាមជំរុំ ថាទៅប្រទេសទី៣ ស្រាប់តែរថយន្តទាំងនោះដឹកពួកគាត់ទៅទម្លាក់ចោលនៅខ្នងភ្នំខ្មោចទៅវិញ។ ដោយសាមានមនុស្សស្លាប់ច្រើនទើបគេហៅថាភ្នំខ្មោចរហូតទល់សព្វថ្ងៃ។ ដោយសំណាងល្អគ្រួសារលោកបាន រួចផុតពីការបាញ់សម្លាប់របស់ទាហ៊ានថៃ រូបលោកបន្តទៅនៅជុំរុំថ្មីម្តងទៀត ហើយក៍បានទៅនៅប្រទេសអូស្ត្រាលីតែម្តង។

.អាដប់គត់ បន្ថែមថា ដោយសាតែរូបគំនូរមួយផ្ទាំងនេះបានហោះហើរស្ទើពេញពិភពលោក ហើយក៍បានទៅដល់កែវភ្នែកទាំងគូររបស់គាត់ ធ្វើអោយរូបគាត់នឹកឃើញការឈឹចាប់កាលពី47ឆ្នាំមុន ដែលសៀមធ្វើបាបខ្មែរ ហើយពេលនេះ សៀមបន្តឈ្លានពានទឹកដីខ្មែរទៀត។ ចំណុចនេះហើយដែលធ្វើអោយរូបគាត់សម្រេចស្កាត់ពីនាយសមុទ្រ មកឈបរិយាយផ្សព្វផ្សាយនៅមុខផ្ទាំងគំនូរ ពីការឈ្លានពានរបស់ពួកសៀម មកលើពលរដ្ឋខ្មែរ ដើម្បីអោយពិភពលោកបានឃើញ និងបានដឹងកាន់តែច្បាស់ថា ខ្មែរពិតជារងគ្រោះដោយសាទាហ៊ានសៀម ខ្មែរមិនដែលទៅរំលោភបំពានប្រទេសជិតខាងណាឡើយ៕



