ព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី៣ បានប្រារព្ធធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ “សំណេរអង្គរ” បានប្រារព្ធធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី…

សន្និសីទស្តីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារបេតិកភណ្ឌ​កូរ៉េ (KHA) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)…

អាជ្ញាធរជាតិអប្សរាបន្ត បើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាបាគង

ដើមឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរាបានបន្តសកម្មភាព វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ។ លោក អ៊ុន មណីនីតា តំណាងអាជ្ញាធរជាតិអប្សរា…

ដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរាថែទាំយ៉ាងយកចិត្តទុកដាក់ជាប្រចាំ

ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ ដែលជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ។ ក្នុងការងារនេះ ក្រុមការងារបានស្រោចទឹកជាប្រចាំ ដើម្បីចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពទាក់ទាញ។  អាជ្ញាធរជាតិអប្សរា តែងតែបណ្តុះកូនឈើ និងដាំជាបន្តបន្ទាប់នៅផ្ទៃដីដែលសេសសល់ ដើម្បីបង្កើតគម្របព្រៃឈើឱ្យកាន់តែច្រើន៕

អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង

អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។…

អាជ្ញាធរជាតិអប្សរា ជម្រាបជូនសាធារណ:ជន​ អំពីការបង្ហោះផ្សព្វផ្សាយរបស់បរទេសមួយរូបដែលបញ្ជាក់ថាខ្លួនរងការវាយប្រហារដោយអំពើហឹង្សានៅរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះលើគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថាខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោម៖

បេក្ខជន បេក្ខនារី និងបេក្ខសាមណ ១៨៦០អង្គ/នាក់ នឹងចូលរួមប្រកួតប្រជែងសរសេរសំណេរជាសាធារណៈនៅលើស្ពានហាលខាងមុខប្រាសាទ​អង្គរវត្ត

ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា គណៈកម្មាការរៀបចំព្រឹត្តិការណ៍ សំណេរអង្គរ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នៅមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌…

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទអូរថ្មដាប់

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋ ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឱ្យមានភាពរឹងមាំឡើងវិញ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់មានគម្រោងជួសជុលរយៈពេល៤ខែ  ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើតដែលមានស្នាមប្រេះចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៤

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៤ ។ កិច្ចប្រជុំនេះដេីម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ៕