ក្នុងឱកាសអបអរសាទរគម្រប់ខួប១០០ឆ្នាំ (១០ តុលា ១៩២៥ – ១០ តុលា ២០២៥) នៃសារមន្ទីរ Palace Museum នាទីក្រុងប៉េកាំង រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិនដើម្បីអបអរសាទរពិធីដ៏អធឹកអធមនេះ

ព្រមទាំងបានចែករំលែកអំពីបទពិសោធន៍ល្អៗអំពីការគ្រប់គ្រងបៃតងលើផ្នែកអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ (Green Management in Angkor: Conservation and Sustainable Development in Angkor World Heritage Site)៕





