សម្រស់ទឹកកសិន្ធុអង្គរវត្តអង្រួនបេះដូងភ្ញៀវទេសចរ

ពេលធ្វើដំណើរមកដល់កសិន្ធុអង្គរវត្តភ្លាម ភ្ញៀវទេសចរតែងលាន់មាត់ និងត្រជាក់ភ្នែកពេលក្រឡេកឃើញទឹកថ្លា ខៀវស្រងាត់ ចាំងឆ្លុះដើមឈើធំៗដែលដុះត្រៀបត្រាជុំវិញកសិន្ធុ។

ផ្ទាំងទស្សនីយភាពនេះ ប្រហែលមានតែប្រាសាទ​អង្គរវត្ត និងប្រាសាទមួយចំនួនក្នុងតំបន់អង្គរតែប៉ុណ្ណោះ។

ពិតណាស់ ភាពស្រស់ស្អាតនេះមិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងតាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាគ្រប់លំដាប់​ថ្នាក់ ទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងផ្នែកអនាម័យបរិស្ថាន ក្នុងន័យធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងទាក់​ទាញ ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *