នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការជាមួយស្ថាប័នមកពីប្រទេសបារាំង ចំនួន៣ រួមមាន ស្ថាប័ន SIAAP តំណាងដោយលោក François-Marie DIDIER ស្ថាប័ន SIAVB តំណាងដោយលោក Francisque VIGOUROUX និងស្ថាប័ន AGERA តំណាងដោយលោក Jacques BELLIER ក្នុងគោលបំណងបន្តសហការលើកកម្ពស់អនាម័យ ការគ្រប់គ្រងទឹកជំនន់ និងការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយភាគីប្រទេសបារាំងក្នុងគម្រោងគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ហើយកិច្ចព្រមព្រៀងដែលបានចុះក្នុងថ្ងៃនេះ គឺការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការរយៈពេល២ឆ្នាំបន្ថែមទៀត ជាមួយដៃគូប្រទេសបារាំងពាក់ព័ន្ធ៕



