ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក នៃសមរភូមិសង្គ្រាម បង្កឡើងដោយប្រទេសថៃចូលឈ្លានពានដែនដីកម្ពុជា ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាពមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលមកស្នាក់នៅជាមួយបងប្អូនក្នុងភូមិទាំង១២ ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប។
ឯកឧត្តម ហង់ ពៅ បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបនូវទុក្ខលំបាក គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ច និងបានស្វែងរកដំណោះស្រាយមួយដ៏ល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ។
អំណោយជាសម្ភារប្រើប្រាស់ទាំងអស់ខាងលើ គឺសុទ្ធសឹងជាតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕





