នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា និងធនាគារ ស៊ីអាយអិមប៊ី បានបន្តសហការដាំកូនឈើ ចំនួន ២០០០ ដើមបន្ថែមទៀត នៅឧទ្យានអង្គរ-សុីអាយអិមប៊ី (ANGKOR – CIMB PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក ឬបារាយណ៍នាគព័ន្ធ ដេីម្បីរួមចំណែកអភិរក្ស និងការពារបេតិកភណ្ឌ និងបរិស្ថាន សម្រាប់ជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា ឯកឧត្តម SHAHARUDDIN ONN ឯកអគ្គរាជទូតប្រទេសម៉ាឡេសុីប្រចាំនៅកម្ពុជា និងលោកជំទាវ លោក ហុង ជៀប នាយកប្រតិបត្តិធនាគារ សុីអាយអិមប៊ី និងលោក ប៊ុន យីន សមាជិកក្រុមប្រឹក្សាភិបាលធនាគារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អតិថិជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួនជាង ៣០០នាក់៕



