អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA)

នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) ដឹកនាំដោយលោក Burak Saritarla អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រទេសឡាវ វៀតណាម និងកម្ពុជា។

ក្នុងជំនូបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋទួរគី៕

Leave a Reply

Your email address will not be published. Required fields are marked *