បិទចរាចរណ៍បណ្ដោះអាសន្ននៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា សេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្ដោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ “សំណេរអង្គរ” សូមអានលិខិតជូនដំណឹងទាំងស្រុង…
Siem Reap Today
សៀមរាបធូដេ
អាជ្ញាធរជាតិអប្សរា សេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្ដោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ “សំណេរអង្គរ” សូមអានលិខិតជូនដំណឹងទាំងស្រុង…
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងសហការី បានអញ្ជើញក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបួរូប៊ូឌូ) រវាងអាជ្ញាធរជាតិអប្សរា និងPT TAMAN WISATA…
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ…
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី រំឭកខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករារា (៧មករា ១៩៧៩- ១០មករា ២០២៥) ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង…
តាមរយៈការគាំទ្រក្រសួងពាក់ព័ន្ធនានា រួមជាមួយអាជ្ញាធរជាតិអប្សរា ការផ្តួចផ្តើមរៀបចំឡើង ដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គរវត្ត។ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ថា កម្មវិធីសំណេរអង្គរលើកទី២…
រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត…
ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤មក សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យា នៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន ដោយពិព័រណ៍ខាងលើ មានរយៈពេល៣ខែ គ្រោងនិងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ខាងមុខ ។ វត្ថុសិល្បៈដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទាំងអស់មានចំនួន៥៧វត្ថុ។ ដោយយកមកពីភូមិល្វា និងព្រៃក្មេង ជាស្ថានីយសម័យបុរេប្រវត្តិសាស្រ្ត ដែលវត្ថុទាំងអស់…
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ។ ដោយក្នុងនោះនៅពេលព្រឹកបានចុះពិនិត្យការដ្ឋានប្រាសាទបន្ទាយក្តី និងប្រាសាទតាព្រហ្ម។ ចំណែកនៅពេលរសៀល ក្រុមអ្នកជំនាញការបានចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទបាតជុំ និងប្រាសាទបន្ទាយសំរ៉ែ៕
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការអាដហុក បានអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ ឯកឧត្តម បណ្ឌិតហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញ បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទព្រះគោ និងប្រាសាទប្រែរូប។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក…
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការអាដហុក បានអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញខ្មែរ។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមធ្វើនៅពេលអនាគត៕