អាជ្ញាធរជាតិអប្សរាតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាល ដំរីកណ្តាលរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ

សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍នៃខ្លោងទ្វារតាកាវ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី។ លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុលនិងអភិរក្សថ្ម បានលើកឡើងថាក្រុមការងារបានកំណាយសម្អាតកំណកដីនៅបរិវេណជុំវិញខ្លោងទ្វារតាកាវបានរកឃើញបំណែកភ្លុកដំរីចំនួន២ ទី១ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។ ក្នុងចំណោមភ្លុកដំរីទាំង២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្តោយ ៤៤សង់ទីម៉ែត្រ…

អាជ្ញាធរជាតិអប្សរាបន្តយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

សៀមរាបៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នាបរិវេណ ភូមិទក្សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប។    ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…

ព្រះមហាក្សត្រយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សេ្ដចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី ប្រោសព្រះរាជ ទាន​ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើក្ដារបែននៃប្រាសាទអង្គរវត្ត។ នាឱកាសនោះដែរ មានការចូលរួមពីថ្នាក់ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល រួមមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន…

ប្រុងពាលី បួងសួងសុំសេចក្តីសុខ មុនព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត បានរៀបចំពិធីប្រុងពាលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)…

តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍

សៀមរាប៖ យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរ សេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។  សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ…

សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសផ្នែកស្រាវជ្រាវ និងអភិរក្ស ចុះកម្មសិក្សានៅ​ប្រាសាទ អង្គរវត្ត

សៀមរាប៖ សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលភាសា អង់គ្លេសលើផ្នែកស្រាវជ្រាវ និងអភិរក្ស ដែលរៀបចំ ឡើងដោយ អាជ្ញាធរជាតិអប្សរា បានចុះកម្មសិក្សាស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត។ លោកស្រីសាស្រ្ដាចារ្យ Barbara Anello គ្រូបង្រៀនភាសាអង់គ្លេសលើវិស័យបេតិកភណ្ឌរបស់​អាជ្ញាធរជាតិអប្សរា ប្រាប់ថា នេះជាកម្មវិធីពង្រឹងសមត្ថភាពមន្រ្តី និងបុគ្គលិកអាជ្ញាធរ ដែលមកពី ផ្នែកសារមន្ទីរ វប្បធម៌ ពិសេសផ្នែកអភិរក្ស និងជួសជុល។…

បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR សិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា បានបញ្ចប់ដោយជោគជ័យ

សៀមរាប៖ បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar) ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចំនួន៦នាក់ ដោយជោគជ័យ។ មន្ត្រីទាំង៦នាក់រួមមាន មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចំនួន៤នាក់ និងនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ ចំនួន ២នាក់ ដោយប្រើរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣…

មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ចូល រួមវគ្គបណ្តុះបណ្តាលការ ប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា

សៀមរាប៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី ១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។ លោក…

អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣  អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារប្រចាំឆ្នាំ និងពិភាក្សាលើកទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ ២០២៣ ព្រមទាំងសម្របសម្រួលការងារតាមនាយក ដ្ឋាននីមួយៗដើម្បីពង្រឹងប្រសិទ្ធភាពដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានឱ្យកាន់តែប្រសើរឡើងជាប្រចាំ។ ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។ របៀបវារៈកិច្ចប្រជុំរួមមាន ផ្សព្វផ្សាយផែនការ និងការអនុវត្តកម្មវិធីបរិស្ថានប្រចាំឆ្នាំ…

ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា ជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងឥដ្ឋផ្នែកខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង។ ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹកនិងពពួកសត្វល្អិតផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ដែលមានអាយុកាលជាង១២០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕