Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសផ្នែកស្រាវជ្រាវ និងអភិរក្ស ចុះកម្មសិក្សានៅ​ប្រាសាទ អង្គរវត្ត

សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសផ្នែកស្រាវជ្រាវ និងអភិរក្ស ចុះកម្មសិក្សានៅ​ប្រាសាទ អង្គរវត្ត

សៀមរាប៖ សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលភាសា អង់គ្លេសលើផ្នែកស្រាវជ្រាវ និងអភិរក្ស ដែលរៀបចំ ឡើងដោយ អាជ្ញាធរជាតិអប្សរា បានចុះកម្មសិក្សាស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត។

លោកស្រីសាស្រ្ដាចារ្យ Barbara Anello គ្រូបង្រៀនភាសាអង់គ្លេសលើវិស័យបេតិកភណ្ឌរបស់​អាជ្ញាធរជាតិអប្សរា ប្រាប់ថា នេះជាកម្មវិធីពង្រឹងសមត្ថភាពមន្រ្តី និងបុគ្គលិកអាជ្ញាធរ ដែលមកពី ផ្នែកសារមន្ទីរ វប្បធម៌ ពិសេសផ្នែកអភិរក្ស និងជួសជុល។ កម្មវិធីសិក្សានេះ ផ្តោតសំខាន់លើការពង្រឹង សមត្ថភាពភាសាអង់គ្លេសលើជំនាញបច្ចេកទេស។

លោកស្រីបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំ ឡើងដោយសារនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានថវិកាពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។ សិក្ខាកាមចូល រួមមានមន្រ្តី បុគ្គលិកនៅអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក និងសារមន្ទីរជាតិអង្គរ ដែលមានការសិក្សាផ្ទាល់ និងតាមអនឡាញ។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សិក្ខាកាមបានចុះស្វែងយល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត។ ទីនោះ មានលោក ឡុង ណារី មន្រ្តីផ្នែកអភិរក្សអាជ្ញាធរជាតិអប្សរា ពន្យល់ពីការអភិរក្សលោកតារាជ បណ្ណាល័យខាងជើង និងគម្រោងអភិរក្សរបស់អាល្លឺម៉ង់។

អ្នកស្រី ហ៊ិន ចាន់តារា បុគ្គលិកអាជ្ញាធរជាតិអប្សរា និងជាសិក្ខាកាមមួយរូបបាននិយាយថា វគ្គសិក្សានេះបានជួយឱ្យអ្នកស្រីមានចំណេះដឹងផ្នែកភាសាអង់ គ្លេសជំនាញ រួមបញ្ចូលនឹងចំណេះដឹងផ្នែក បេតិ កភណ្ឌវប្បធម៌។ អ្នកស្រីថា វគ្គពង្រឹងសមត្ថភាពនេះនឹងជួយមន្រ្តី បុគ្គលិកអាជ្ញាធរមានដើមទុន សម្រាប់ប្រើ ប្រាស់ក្នុងការងារប្រចាំថ្ងៃ ការសិក្សាស្រាវជ្រាវ និងចងក្រងជាសៀវភៅជុំវិញកិច្ចការដែលពួកគេកំពុងធ្វើរាល់ថ្ងៃបានផងដែរ៕


About ad3fqkn

Check Also

ប្រុងពាលី បួងសួងសុំសេចក្តីសុខ មុនព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត បានរៀបចំពិធីប្រុងពាលី និងបួងសួង តាមបែបសាសនា ដើម្បីសុំភ្លើងអាទិទេព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) …

Leave a Reply

Your email address will not be published. Required fields are marked *

Categories