អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ IDE និងអង្គការ FAO បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អង្គការ IDE  ប្រចាំខេត្តសៀមរាប ចំនួន២០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន១០០ដេីម នៅខាងកើតដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក)នៃឧទ្យានអង្គរ។ នៅថ្ងៃដដែលនោះ ឆ្លៀតឱកាសកម្មវិធីសិក្ខាសាលា ថ្នាក់ដឹកនាំ បុគ្គលិករបស់អង្គការ FAO…

សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង ធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងនិស្សិត សរុបចំនួន១៣៧នាក់ នៃសាកលវិទ្យាល័យស្វាយរៀង បានធ្វើទស្សនកិច្ចសិក្សា មកកាន់រមណីយដ្ឋានអង្គរ គោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដឹកនាំ គ្រប់គ្រង និងដំណើរការនៃអាជ្ញាធរជាតិអប្សរា។ ប្រធានបទសំខាន់ៗ ដែលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅក្នុងឱកាសទទួលដំណើរទស្សនកិច្ច និងសម្របសម្រួលកម្មវិធីខាងលើជូនដល់សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងក្រុមនិស្សិត មានដូចជា៖…