សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង ធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងនិស្សិត សរុបចំនួន១៣៧នាក់ នៃសាកលវិទ្យាល័យស្វាយរៀង បានធ្វើទស្សនកិច្ចសិក្សា មកកាន់រមណីយដ្ឋានអង្គរ គោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដឹកនាំ គ្រប់គ្រង និងដំណើរការនៃអាជ្ញាធរជាតិអប្សរា។

ប្រធានបទសំខាន់ៗ ដែលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅក្នុងឱកាសទទួលដំណើរទស្សនកិច្ច និងសម្របសម្រួលកម្មវិធីខាងលើជូនដល់សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងក្រុមនិស្សិត មានដូចជា៖

សាវតារបស់អាជ្ញាធរជាតិអប្សរា រចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា តួនាទី ភារកិច្ចនៃអាជ្ញាធរជាតិអប្សរា  លទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន និងបញ្ហាប្រឈមដែលអាជ្ញាធរជាតិអប្សរាជួបប្រទះ និងដំណោះស្រាយជាដើម៕


Leave a Reply

Your email address will not be published. Required fields are marked *