Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ IDE និងអង្គការ FAO បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ IDE និងអង្គការ FAO បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អង្គការ IDE  ប្រចាំខេត្តសៀមរាប ចំនួន២០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន១០០ដេីម នៅខាងកើតដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក)នៃឧទ្យានអង្គរ។

នៅថ្ងៃដដែលនោះ ឆ្លៀតឱកាសកម្មវិធីសិក្ខាសាលា ថ្នាក់ដឹកនាំ បុគ្គលិករបស់អង្គការ FAO រួមជាមួយសិក្ខាកាមចំនួន១២០នាក់ ក៏បានចូលរួមដាំកូនឈេីចម្រុះចំនួន៦០០ដេីម នៅខាងលិចដងស្ទឹងសៀមរាបនៃឧទ្យានអង្គរ ដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់ការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។


About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories