Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សា នុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សា នុសិស្សលើវិស័យវាយនភណ្ឌ

សៀមរាប៖ ដោយមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសាលាហ្គោគ្លូប៊លនៃគ្រឹះស្ថានអប់រំឯកជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៥ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំសិស្សានុសិស្សចំនួន១១៩នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ សរុបចំនួន៧ថ្នាក់ ចុះទស្សន កិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីស្វែងយល់ពីពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងការ អនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌។

អ្នកស្រី ឡៅ ស្រីម៉ុច ប្រធានផ្នែកមធ្យមសិក្សាចំណេះទូទៅនៃសាលាហ្គោគ្លូប៊ល បានឱ្យដឹងថា ការដឹកនាំសិស្សមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចង់ឱ្យសិស្សទាំងអស់ បានសិក្សាបន្ថែមអំពីប្រវត្តិនៃសម្លៀកបំពាក់នៅតំបន់អាស៊ី ដែលស្ថិតនៅតាមទន្លេមេគង្គ មានសម្លៀកបំពាក់ប្រពៃណី ការផលិត ឧបករណ៍តម្បាញ វត្ថុធាតុដើម វិធីសាស្ត្រផលិត ដែលធ្វើឱ្យសិស្សស្វែងយល់ពីបានច្រើនពីវាយនភណ្ឌ។

នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុក ដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦ ពិសេសប្រទេសកម្ពុជា។


  លោកបន្តថា សារមន្ទីរបានផ្ដល់ជូនដល់សិស្សា នុសិស្ស គឺឱ្យពួកគាត់ចូលទស្សនាតាមសាលតាំង ពិព័រណ៍នីមួយៗដើម្បីឱ្យគាត់បានសិក្សាស្វែង យល់អំពីភាពខុសប្លែកគ្នានៃវាយនភណ្ឌប្រទេសទាំង ៦។

បន្ថែមពីនេះ សិស្សានុសិស្សក៏អាចអនុវត្តជ្រលក់ពណ៌ ដែលជាផ្នែកមួយនៅក្នុងដំណាក់កាលនៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងតាមការចង់បានរបស់អ្នកត្បាញ៕

About siemreaptoday

Check Also

៣ខែដើមឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត​ឲ្យជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរចំនួន២១៧ករណី

ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories