ក្រុមការងារក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ

ក្រុមការងារនៃក្រុមហ៊ុន មេនូឡាយហ្វ៍ កាលពីព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរជាតិអប្សរា​ ដែលមានអ្នកចូលរួមសរុប១០០​នាក់ បន្តចូលរួមដាំកូនឈើនៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ ក្នុងបំណងដើម្បីបង្កើនគម្របព្រៃ​ឈើបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដើមឈើដែលបានដាំនៅពេលនោះសរុប ១១០០ដើម ដែលរួមមាន ដើមច្រេស ២៥០, ដើមបេង ២២៥, គ្រញូង ២៥ដើម, ដើមយាង ឬឈើទាល ២០០, ដើមធ្នង់​២០០ និងគគីរ ២០០ដើម៕

Leave a Reply

Your email address will not be published. Required fields are marked *