អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីជិះកង់អង្គរ លេីកទី២ ដេីម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជនប្រមាណជាង៣០០នាក់របស់ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៣២០ដេីម និងស្មៅចំនួន៦០០ម៉ែត្រការ៉េ នៅបរិវេណខាងត្បូងកសិន្ធុប្រាសាទអង្គរវត្ត។

ការងារនេះធ្វើឡើងក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ដើម្បីបន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

Leave a Reply

Your email address will not be published. Required fields are marked *