Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត

ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រធាននៃមូលនិធិ ព្រមទាំងសមាជិក សមាជិកាប្រមាណ១០០នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីយោគៈ និងសមាធិនៅប្រាសាទអង្គរវត្តដែលជាទីសក្ការគោរពបូជារបស់ប្រជាជនខ្មែរយើង។

កម្មវិធីនេះ មានគោលបំណង បួងសួងសុំសេចក្តីសុខ ចូលរួមកម្មវិធីមនុស្សធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា និងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ស្ងប់អារម្មណ៍ដែលជំរុញឱ្យមនុស្សស្រឡាញ់សុខសន្តិភាព។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មូល​និធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំកម្មវិធីដ៏មានសារ​សំខាន់នេះឡើង និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដល់មូលនិធិគន្ធបុប្ផា​កម្ពុជាដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរ​ពេទ្យគន្ធបុប្ផាដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories