អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញស្តីពីការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌតំបន់អង្គរ ជូនដល់និស្សិតមកពីសាកលវិទ្យាល័យជាតិបាត់ដំបង

ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៣ ចំនួន២០រូប មកពីសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង បានចុះទស្សនសិក្សានៅក្នុងតំបន់អង្គរ​  ក្នុងគោល​បំណងសិក្សាស្វែងយល់អំពីការងារជួសជុល អភិរក្សថែទាំប្រាសាទ រួមទាំងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ ស្ថាបត្យកម្មប្រាសាទបុរាណនៅក្នុងតំបន់អង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០២៤

ក្នុងឱកាសនេះដែរ មន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌតំបន់អង្គរ រួមទាំងវិធីសាស្ត្រក្នុងការធ្វើផែនទីហានិភ័យប្រាសាទ និងសម្រង់ប្រាសាទ។

លើសពីនេះ ក្រុមនិស្សិតទាំងចំនួន២០រូប ក៏នឹងអនុវត្តការងារសម្រង់ប្រាសាទ (ស្រាវជ្រាវប្រមូលព័ត៌មានលក្ខណៈស្ថាបត្យកម្ម លក្ខណៈបច្ចេកទេស ការស្រាវជ្រាវអំពីមុខងារ និងលំហ រូបភាពនេត្រាទស្សន៍នៅតាមទីតាំងប្រាសាទដោយផ្ទាល់ជាក់ស្តែងផង៕

Leave a Reply

Your email address will not be published. Required fields are marked *