តំណាងពលរងគ្រោះ47គ្រួសារ ទាមទារឲ្យជន​ ជាប់​ចោទ​លីអ៊ុំអេង ចេញមុខមកតតាំងគ្នាតាមច្បាប់ កុំរត់គេចខ្លួនហើយព្រុះតាមខ្យល់

តំណាងប្រជាពលរដ្ឋក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ចំនួន៤៧គ្រួសារ ដែលត្រូវជនជាប់ចោទ លី អ៊ុំអេង រំលោភយកដី បានទាមទារ ឲ្យស្ត្រីឈ្មួញដី ដែលមានងារឧកញ៉ា រូបនេះ ចេញមុខយកឯកសារដីពិតប្រាកដ មកតតាំងគ្នាតាមផ្លូវច្បាប់ កុំពួនសំងំក្នុងទីកំបាំង ហើយបញ្ចេញតែសម្លេងវាយប្រហារ ប្រមាថជីវិតពលរដ្ឋតាមបណ្តាញសង្គមបែបនេះ។

លោកស្រីផាត់ សុជឿន តំណាងពលរដ្ឋរងគ្រោះ​47 គ្រួសារលើកឡើងបែបនេះ គឺបន្ទាប់ពីជនជាប់ចោទឈ្មោះ លី អ៊ុំអេង ដែលមានគោរម្យងារ ជាឧកញ៉ាបណ្ឌិត ផងនោះ បានចេញសារជាសម្លេងវាយប្រហារម្តងហើយម្តងទៀតមកលើលោកស្រី។ លោកស្រី ផាត់ សុជឿនលើកឡើងថា ឈ្មោះលីអ៊ុំអេង បានចោទ​ប្រកាន់មកលើលោកស្រីថា បានទិញក្តីមកក្តាំ ដោយប្រើប្រាស់ឥទ្ធិពលរបស់អ្នកមានអំណាច។ ក្រៅពីចោទ​ប្រកាន់ ជនខាងលើ បានប្តឹងលោកស្រីទៅតុលាការចំនួន៥សំណុំរឿងផងដែរ ប៉ុន្តែពាក្យបណ្តឹងទាំងនោះត្រូវបានតុលាការទាត់ចោល។

((((ឃ្លីប សម្លេងលោកស្រីផាត់សុជឿន ១)))
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ឡោមពទ្ធ័ផ្ទះលី អ៊ុអេង ដើម្បីចាប់ខ្លួនជននេះ ទៅតាមអំណាចដីកា លេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោក ហេង ឈៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប។  ពីបទ ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្ត សៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ប៉ុន្តែកាលនោះ ជននេះហាក់នៅមានសំណាងគេចផុតពីការតាមព័ទ្ធចាប់របស់ម្លាំងសមត្ថកិច្ច។ ដែលកាល​នោះមានប្រភពពីរលួចបង្ហើបប្រាប់ផ្សេងគ្នា ដែលទី១ថា ជំទាវបានលួចដាក់ជណ្តើរចុះរត់គេចខ្លួនតាមច្រករបងខាងក្រោយ និងប្រភព១ទៀតថា សមត្ថកិច្ចបើកឡានចូលទៅដល់មុខទ្វារផ្ទះបម្រុងរុញជំទាវចូលទៅហើយ ក៏ស្រាប់តែឃើញជំទាវចូលទៅក្នុងផ្ទះវិញមិនដឹងថាមានអាថកំបាំងអី។
បន្ទាប់ពីគេចរួចពីការចាប់ខ្លួនស្ត្រីឈ្មោះលីអ៊ុំអេង បានប្រើវោហារសាសន៍ពីកន្លែងលាក់ខ្លួន វាយប្រហារលើលោកស្រីផាត់សុជឿន វាយប្រហារលើស្ថាប័នតុលាការ និងវាយប្រហារលើសមត្ថកិច្ចយ៉ាងចាស់ដៃ។
(((សម្លេងលីអ៊ុំអេង))


ជាមួយការវាយប្រហារម្តងជាពីរដងនេះ លោកស្រីផាត់សុជឿ បានទទូចដល់សមត្ថកិច្ចពាក់ព័ន្ធនានា មេត្តាអនុវត្តច្បាប់ដោយចាប់ខ្លួនជននេះឲ្យខានតែបាន បើមិនដូច្នោះទេ ជននេះនឹងនៅតែបន្តការវាយប្រហារមកលើស្ថាប័នជាតិធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នទាំងនោះជាមិនខាន។
(((សម្លេងលោកស្រីផាត់ សុជឿន២)))
សូមរំលឹកផងដែរថា ជនជាប់ចោទលី អ៊ុអេង ដែលជោគជាំដោយរឿងអាស្រូវ កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ធ្លាប់បានចាប់វាយខ្នោះបញ្ជូនទៅតុលាការម្តងរួចមកហើយករណីចេញសែកអត់សាច់ប្រាក់(សែកស្អុយ)ក្នុងជំនួញដីធ្លី។


យ៉ាងណាដីកាបង្គាប់អោយចាប់ខ្លួនដែលទើបចេញថ្មីៗនេះ បានកំពុងអន្ទោលតាមប្រាណដល់ជននេះគ្រប់ពេលវេលានៅឡើយ អីចឹងទេចាំមើលថាតើវាសនារបស់ជនលី អ៊ុអេង អាចរួចផុតពីការពាក់លេខ8 ទៅឈរវាស់កំពស់ជាលើកទីពីរឬយ៉ាងណា?៕