នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោកស្រីបណ្ឌិត យូរីកុ យ៉ាម៉ាម៉ូតូ (Dr. Yuriko Yamamoto) តំណាងក្រុមហ៊ុនអ៊ីអន (AEON)
ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហការក្នុងការដាំកូនឈើបន្ថែម ក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលអនាគត៕