Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បុណ្យដាក់ដំណាក់ទឹកស្រក

បុណ្យដាក់ដំណាក់ទឹកស្រក

នៅកំពង់ភ្លុក មានធ្វើបុណ្យដាក់ដំណាក់ពីរដងក្នុងមួយឆ្នាំ ពោលគឺ«បុណ្យដាក់ដំណាក់ទឹកស្រក»ធ្វើពេលខែទឹកទន្លេស្រក និង«បុណ្យដាក់ដំណាក់ទឹកឡើង»ធ្វើនៅខែទន្លេទឹកឡើង។

គេអាចធ្វើនៅខែខ្នើត ឬខែរនោចក៏បាន ឱ្យតែថ្ងៃឡើងរោងប៉ះចំថ្ងៃសុក្រ និងបញ្ជូននៅថ្ងៃសៅរ៍។ កាលបើរើសថ្ងៃសម្រាប់ពិធីដាក់ដំណាក់ខែមាឃ(ដាក់ដំណាក់ខែទឹកស្រក)ត្រូវនឹងខែកុម្ភៈបានហើយ គេនឹងរើសយកថ្ងៃឆាន់ភូមិនៅថ្ងៃនោះតែម្តង ដោយមានរយៈពេលពីរថ្ងៃ។

អ្នកស្រុក ក៏បានបញ្ចូលបុណ្យឡើងមាឃ នៅក្នុងថ្ងៃនេះដែរ ប៉ុន្តែ រយៈពេល៣ឆ្នាំ ទើបគេរៀបចំពិធីនេះម្តង។

បុណ្យដាក់ដំណាក់ ដែលធ្វើក្នុងពេលខាងលើនេះ ពាក់ព័ន្ធនឹងកម្ពស់ទឹកទន្លេសាប បរិស្ថានធម្មជាតិ ទិន្នផលត្រី និងការបញ្ចៀសជំងឺរាតត្បាតក្នុងភូមិ។ ពោល គឺនៅខែបុស្ស-មាឃជាពេលកំពុងពេញរកត្រី ខែចេត្រ ជាពេលទឹកទន្លេស្រកខ្លាំង។

ពិធីនេះ ដើរស្របនឹងវដ្ដជីវិតត្រីផង និងវដ្ដនៃការនេសាទផង។ ក្នុងឆ្នាំនេះ អ្នកភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នឹងរៀបចំធ្វើពិធីបុណ្យដាក់ដំណាក់ទឹកស្រក នៅរសៀលថ្ងៃទី១៥ នឹងឆ្លងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

About siemreaptoday

Check Also

អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ  គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories