Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) ជួសជុល​ជណ្តើរ​ឈើនៅរួតទី២ ជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) ជួសជុល​ជណ្តើរ​ឈើនៅរួតទី២ ជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០​ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។

ការងារជួសជុលជណ្តើរឈើនៅរួតទី២របស់ប្រាសាទអង្គរនេះ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត (TSC) បានឱ្យដឹងថា ក្រុមការងារបានផ្លាស់ប្តូរឈើថ្មី ដូចជាកូនគីង្គក់ដែលទ្រកាំជណ្តើរមួយចំនួនដែលបានពុកផុយ និងពង្រឹងគ្រប់កាំទាំងអស់នៃជណ្តើរឱ្យរឹងមាំឡើងវិញ។

លោក ប៊ូ ផានេត បញ្ជាក់ថា គោលបំណងសំខាន់នៃការជួសជុលពង្រឹងជណ្តើរឈើនេះ ក៏នឹងធ្វើឱ្យជណ្តើរមានភាពរឹងមាំ ផ្តល់នូវសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលដើរឡើងចុះទៅទស្សនានៅរួតបាកាណ ដោយហេតុថា ទីតាំងនេះមានចំណោទខ្ពស់ផង និងដើម្បីអាចឈានទៅដល់ការដំឡើងបង្កាន់ដៃនាពេលខាងមុខផង៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories