អាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ជួសជុលលើកតម្លៃកំពែងជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម
អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួសជុល កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម ដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើន។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង…
