ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ ក្នុងពេលនោះដែរ ក្រុមអ្នកជំនាញការខ្មែរ បានធ្វើបទបង្ហាញគម្រោងការងារផ្សេងៗដល់អ្នកជំនាញការអាដហុក ពាក់ព័ន្ធនឹងការជួសជុល អភិរក្ស ការរៀបចំវង់ទស្សនានៃប្រាសាទមេបុណ្យខាងលិច ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ…