Category: • ទំនាក់ទំនងការផ្សាយ 017 980 003 / 097 669 5000

គណៈប្រិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូនអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរទស្សនិកច្ចនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨…

អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា(CWC)សហការដោះលែងសត្វប្រមា ចំនួន២ក្បាលទៅក្នុងព្រៃតំបន់អង្គរ

អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វប្រមាចំនួន២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) ឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល…

អ្នកជំនាញការអាដហុក ICC-Angkor/Sambor Prei Kuk ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។ សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំនាញការបានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន៖…

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរួមជាមួយថ្នាក់ដឹកនាំគម្រោង SDGERA នៅការិយាល័យកណ្ដាល Setec ទីក្រុងប៉ារីស

កិច្ចប្រជុំបានផ្តោតលើការធានាឱ្យមានការដំឡើងទ្វារទឹកស្វ័យប្រវត្តិចំនួនពីរ ក្រោមគម្រោង SDGERA ប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ការពិភាក្សាបានផ្តោតលើលក្ខខណ្ឌបច្ចេកទេស ភស្តុភារ និងប្រតិបត្តិការទាំងអស់ដែលត្រូវការត្រៀមទុកជាមុន និងអំឡុងពេលដំឡើង ដោយមានគោលបំណងធានាការត្រៀមលក្ខណៈពេញលេញនៃការប្រើប្រាស់ឧបករណ៍ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងដៃគូទាំងអស់។ គណៈកម្មាធិការបានអនុម័តផែនការ អនុវត្តគម្រោងសម្រាប់ឆ្នាំ ២០២៦–២០២៩ ដោយបញ្ជាក់ថា ការងារដំឡើងដំបូងនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៦ បន្ទាប់មកនឹងមានការដំឡើងទ្វារទឹកបន្ថែមទៀតក្នុងអំឡុងឆ្នាំ២០២៧និងឆ្នាំ២០២៨។លើសពីការពិភាក្សាលម្អិតផ្នែកបច្ចេកទេស កិច្ចប្រជុំក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង SIAVB…