Category: សៀមរាបធូដេ

អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា(CWC)សហការដោះលែងសត្វប្រមា ចំនួន២ក្បាលទៅក្នុងព្រៃតំបន់អង្គរ

អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វប្រមាចំនួន២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។ លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) ឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល…

ប្រាសាទឃ្លាំង៖ សម្រស់នៃស្ថាបត្យកម្មភ្លោះ និងបណ្ណសារដ្ឋានរដ្ឋបាលសម័យអង្គរ

ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើងដែរ ប៉ុន្តែមានទំហំតូចជាងបន្តិច។គួររម្លឹកថា សំណង់ទាំងពីរនេះគឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរដ៏ល្បីល្បាញ គឺ “រចនាបថឃ្លាំង” ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។ ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែវាជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។ ទី១ គឺផែនទីដីធ្លីចារលើថ្ម…

លទ្ធផលបឋមនៃកំណាយស្រាវជ្រាវបុរាណវិទ្យាស្រះបុរាណនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ

គម្រោងនេះផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមានចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ។ គោលបំណងចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីកត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្មធារាសាស្ត្របុរាណវិភាគស្រទាប់ដីបុរាណវិទ្យា ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការចាក់បង្គរនៃល្បាប់ដីថ្មី។ ជាពិសេសប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។ ចំពោះលទ្ធផលនៃកំណាយបុរាណវិទ្យាលោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលនៃការធ្វើកំណាយនៅទីតាំងស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ រូបសណ្ឋាន…

អាជ្ញាធរជាតិអប្សរា សហការជាមួយជំនាញពាក់ព័ន្ធ បន្តចុះរៀបចំសណ្តាប់ធ្នាប់ បងប្អូនអាជីវករលក់ដូរនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

កិច្ចការងារនេះដែរ អាជ្ញាធរជាតិអប្សរា តែងធ្វើឡើងជាប្រចាំ នៅតាមទីតាំងផ្សេងៗគ្នា ក្នុងតំបន់អង្គរ ដើម្បី ចូលរួមលើកតម្លៃសោភ័ណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ។ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា នឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធលើកិច្ចការងារនេះឱ្យបានជាប់ជាប្រចាំ និងសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការ ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន…

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរួមជាមួយថ្នាក់ដឹកនាំគម្រោង SDGERA នៅការិយាល័យកណ្ដាល Setec ទីក្រុងប៉ារីស

កិច្ចប្រជុំបានផ្តោតលើការធានាឱ្យមានការដំឡើងទ្វារទឹកស្វ័យប្រវត្តិចំនួនពីរ ក្រោមគម្រោង SDGERA ប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ការពិភាក្សាបានផ្តោតលើលក្ខខណ្ឌបច្ចេកទេស ភស្តុភារ និងប្រតិបត្តិការទាំងអស់ដែលត្រូវការត្រៀមទុកជាមុន និងអំឡុងពេលដំឡើង ដោយមានគោលបំណងធានាការត្រៀមលក្ខណៈពេញលេញនៃការប្រើប្រាស់ឧបករណ៍ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងដៃគូទាំងអស់។ គណៈកម្មាធិការបានអនុម័តផែនការ អនុវត្តគម្រោងសម្រាប់ឆ្នាំ ២០២៦–២០២៩ ដោយបញ្ជាក់ថា ការងារដំឡើងដំបូងនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៦ បន្ទាប់មកនឹងមានការដំឡើងទ្វារទឹកបន្ថែមទៀតក្នុងអំឡុងឆ្នាំ២០២៧និងឆ្នាំ២០២៨។លើសពីការពិភាក្សាលម្អិតផ្នែកបច្ចេកទេស កិច្ចប្រជុំក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង SIAVB…

អាជ្ញាធរជាតិអប្សរាជូនដំណឹង​ ស្តីពីការបិទបណ្តោះ​អាសន្នច្រកចេញ, ចូលផ្លូវដំរីខាងជើងនៃប្រាសាទ​អង្គរវត្ត

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ខែ ឧសភា​ ឆ្នាំ​២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទបណ្តោះអាសន្នច្រកចេញ-ចូលផ្លូវដំរីខាងជើង នៃប្រាសាទអង្គរវត្ត។ សូមអានលិខិតជូនដំណឹងទាំងស្រុង..

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយចំណាយពេលវេលាចំនួន៦ខែទើបបញ្ចប់ដោយជោគជ័យ។កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥មក អ្នកជំនាញបានចាប់ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុលក្នុងដំណាក់កាលទីមួយ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។…

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “អ្នកសារព័ត៌មានបេតិកភណ្ឌ”

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “អ្នកសារព័ត៌មានបេតិកភណ្ឌ” ដែលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងអ្នកសារព័ត៌មានចំនួន១៥ អង្គភាពផ្សេងគ្នាមកពីរាជធានីភ្នំពេញ និងសៀមរាប សរុបប្រមាណ៦០នាក់។វគ្គបណ្ដុះបណ្ដាលនេះ…