Category: ព័ត៌មានជាតិ

កិច្ចប្រជុំបច្ចេកទេសរវាងអាជ្ញាធរជាតិអប្សរា និង សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកជ្រលងប៊ីយ៉ែវ (SIAVB) ស្តីពីការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត

ក្នុងអំឡុងពេលពិភាក្សា SIAVB បានបង្ហាញគំរូធារាសាស្ត្រមួយ ដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលង Bièvres ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។នៅខែសីហា ឆ្នាំ២០២៦ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ នេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។ ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៏បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៥

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៥ ដេីម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ៕